ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត និងជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមវេទិការ(ពិភាក្សាជាមួយយុវជនខេត្តព្រះវិហារ)

 សង្គម
 ២៥ មេសា ២០២៦
 28
ព្រឹក ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសន្តិភាព គណបក្សប្រជាជន ខេត្តព្រះវិហារ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត និងជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលបានអញ្ជើញចូលរួមវេទិការ(ពិភាក្សាជាមួយយុវជនខេត្តព្រះវិហារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ វេទិកានេះ មានគោលបំណងក្តាប់បាននូវសតិអារម្មណ៍របស់យុវជន ដែលមានទុក្ខកង្វល់, ក្តីចម្ងល់ និងសំណូមពរនានា តាមរយៈការបញ្ចេញមតិយោបល់ សំណួរ ឬសំណូមពរ ជាពិសេសការបន្តកសាងនូវជំនឿទុកចិត្តចំពោះការខិតខំដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ។

អត្ថបទដោយ៖ WIN WIN News Media