សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ថ្លែងបញ្ជាក់ថា “ ក្នុងរយៈពេល ១ឆ្នាំនេះ រាជរដ្ឋាភិបាល បានអនុវត្តអភិក្រមវះកាត់ បានច្រើនករណីផងដែរ ដោយបានស្នើសុំទូលថ្វាយព្រះករុណាព្រះមហាក្សត្រ លុបឈ្មោះមន្ត្រីដែលប្រព្រឹត្តខុសច្បាប់ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការបានជាច្រើនរូបមកហើយ។ ក្រៅពីនេះក៏មានការទូលស្នើសុំដកគោរមងារ អ្នកឧកញ៉ា ឧកញ៉ា មួយចំនួនផងដែរបន្ទាប់ពីបានប្រព្រឹត្តខុសច្បាប់ ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ថ្លែងថា“ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការនានាដើម្បីបង្កើនសេវាសុខភាពសាធារណៈ តាមរយៈការបង្កើនគុណភាពថ្នាំ បង្កើនការប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងជំរុញក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ហើយយើងទទួលបានការជឿជាក់កាន់តែខ្លាំងលើប្រព័ន្ធសុខាភិបាលរបស់យើង នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទូទាំងប្រទេស ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្ពោធមន្ទីរពេទ្យធំៗមួយចំនួនផងដែរ ”។

អត្ថបទដោយ៖ WIN WIN News Media