សមត្ថកិច្ច​២នាក់​ រងរបួ.សស្រាល​ បន្ទាប់ពី​ចុះ​បង្ក្រាប​ជនជាតិចិនអុកឡុកក្នុងហាងទំនិញ Mart Smile នឹងបំផ្លាញទំនិញខូចខាតអស់មួយចំនួន

 សង្គម
 ០៦ ឧសភា ២០២៦
 50

ភ្នំពេញ​៖​ នាយប៉ុស្តិ៍ម្នាក់ដាច់សាច់ម្រាមដៃ​ និងមន្ត្រីនគរបាលម្នាក់ទៀតរបួសស្រាល បន្ទាប់ពីចុះបង្រ្កាបករណីបុរសជនជាតិចិនម្នាក់ ចូលអុកឡុកក្នុងហាងទំនិញ Mart Smile នឹងបំផ្លាញទំនិញខូចខាតអស់មួយចំនួន និងទាញដបស្រាគប់ បុគ្គលិកទៀតផង  រួចទើបបុគ្គលិករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះស្ថិតនៅចំនុច “Smile Marts” ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៦:២០នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ​ កម្លាំង​ប៉ុស្តិ៍នគរបាលចាក់អង្រែលេី សហការជាមួយកម្លាំង​អាវុធហត្ថខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ឃាត់ខ្លួន បុរសជនជាតិខាងលេីនោះ រួចនាំយកទៅស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដើម្បី​​ចាត់ការនិង​បន្តតាម​នីតិវិធី។ ករណីនេះ មាននគរបាល២រូបបានរងរបួស ដោយសារបុរសជនជាតិចិនខាងលេីខាំ បណ្ដាលឲ្យលោកនាយប៉ុស្តិ៍ចាក់អង្រែលេី របួសត្រូវម្រាប់ដៃ និងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀតរបួសដៃស្រាល បន្ទាប់ពីបុរសជនជាតិចិនបានខាំ៕

អត្ថបទដោយ៖ WIN WIN News Media