ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរួមរវាងឧត្តមមន្ត្រីអាស៊ាន និងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅ កោះសេប៊ូ
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំត្រៀមរួមរវាងឧត្តមមន្ត្រីអាស៊ាន និងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំរួមរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ជាមួយគ្នានេះផងដែរ កិច្ចប្រជុំក៏បានផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃស្ថានការណ៍នៅមជ្ឈិមបូព៌ា និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់ការសម្របសម្រួលអន្តរសសរស្តម្ភ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។
អត្ថបទដោយ៖ WIN WIN News Media