សម្តេចធិបតី ហ៊ុន​ ម៉ាណែត​៖ “ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានសម្រេចមិនយកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ដីធ្លីដែលមានទំហំ ៥ហិកតាចុះក្រោម ”

 សង្គម
 ២២ សីហា ២០២៤
 74

នាថ្ងែទី២២​ ខែសីហា​ ឆ្នាំ២០២៤​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ មាន​ប្រសាសន៍​ថា​ “ បងប្អូនអាជីវករ ដែលមានចំណូលដុលក្រោម ២៥០លានរៀល ពុំចាំបាច់ចុះបណ្ណប៉ាតង់ និងប្រកាសពន្ធអ្វីនោះទេ គឺមិនមានបង់ពន្ធអ្វីទាំងអស់ ”។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែងបន្ថែមថា​ “ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីដោះស្រាយបញ្ហាមួយចំនួនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា ដែលកើតមានជាយូរមកហើយដោយធ្វើយ៉ាងណារកវិធីពន្លត់ភ្លើង កុំឱ្យត្រឹមតែបក់ផ្សែង ដោយពិនិត្យមើលឬសគល់នៃបញ្ហាហើយកាតព្វកិច្ចការពារកេរដំណែលដូនតាត្រូវតែការពារ ប៉ុន្តែការយកចិត្តទុកដាក់នូវជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់នោះក៏ត្រូវតែគិតគូផងដែរ ”។

អត្ថបទដោយ៖ WIN WIN News Media