ត្ររឹមយៈពេល២៥នាទីសមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាលួចម៉ូតូ២នាក់ប្ដីប្រពន្ធ

 សង្គម
 6 ថ្ងៃមុន
 30
បង្រា្កបករណីចោរកម្ម (លួចម៉ូតូ)  នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ០៩. ៤០នាទី នៅចំណុចភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចម៉ូតូមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យពីនាក់ប្តីប្រពន្ធ ។ ១.ឈ្មោះ បុត្រ កុង ភេទប្រុស អាយុ២២ឆ្នាំ  ២. ឈ្មោះ ណែម ចន្ធី ភេទស្រី អាយុ២០ឆ្នាំ ទាំង០២នាក់ខាងលើរស់នៅភូមិព្រៃរងៀង ឃុំស្នួល ស្រុកក្រលាញ់ ខេត្តសៀមរាប  បានធ្វើសកម្មភាពចូលលួចម៉ូតូ០១គ្រឿងម៉ាក Beat ពណ៍ក្រហម លាយសរ សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនរងគ្រោះបានជិះមកទុកនៅខាងមុខផ្ទះ ដោយពុំបានដកសោម៉ូតូទុក ។  -ជនរងគ្រោះឈ្មោះ លឹម សារ៉ាយ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។ ក្រោយទទួលបានពត៌មានកម្លាំងអធិការដ្ឋាន សហការប្រទាក់ក្រឡាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការដេញប្រផាប់ចាប់ប្រផីញ ដល់ចំណុចភូមិត្រពាំងអន្ទង់ ឃ៉ំចាន់សែន ស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើបាន។

អត្ថបទដោយ៖ WIN WIN News Media