កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួន ក្មេងទំនើង ០៧នាក់ ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។
ដោយក្មេងទំនើងទាំងអស់នោះសុទ្ធសឹងតែអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម បន្តទៀត ។
អត្ថបទដោយ៖ WIN WIN News Media