លោក Koji Gyotoku ទទួលភារកិច្ច ដឹកនាំក្រុមជម្រើសជាតិកម្ពុជា U20 កម្ពុជា
លោក Koji Gyotoku ទទួលភារកិច្ច ដឹកនាំក្រុមជម្រើសជាតិកម្ពុជា U20 ត្រៀមចូលរួមការប្រកួតជម្រុះជើងឯកអាស៊ី AFC U20 Asian Cup 2025 Qualifiers។


ក្នុងភារកិច្ចដំបូងថ្ងៃនេះដែរ លោក Koji ក៏បានដឹកនាំការធ្វើតេស្តកីឡាករដំណាក់កាលទី១ ចំនួន៣១រូប នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) មុនចម្រេញយកបញ្ជីចុងក្រោយ។


ការប្រកួតជម្រុះជើងឯកអាស៊ី AFC U20 Asian Cup 2025 Qualifiers កម្ពុជាស្ថិតនៅពូល B ជាមួយ អ៊ូសបេគីស្ថាន បារ៉ែន នេប៉ាល់ និងម្ចាស់ផ្ទះចិនតៃប៉ិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕


អត្ថបទដោយ៖ WIN WIN News Media