លោកស្រី មុំ ចាន់ដានី ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីករណីស្នើសុំរៀបចំផែនការ អនុវត្តផែនការអចិន្ត្រៃយ៍ សម្រាប់កុមារ 

 សង្គម
 ២២ សីហា ២០២៤
 98

រសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីករណីស្នើសុំរៀបចំផែនការ អនុវត្តផែនការអចិន្ត្រៃយ៍ សម្រាប់កុមារ រងគ្រោះរបស់អង្គការកុមារក្នុងគ្រួសារ។ 

ក្នុង​កិច្ចប្រជុំ​នេះ​ ក៏មានវត្តមានចូលរួមពីប្រធានការិយាល័យជំនាញមន្ទីរ,លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, និងខណ្ឌពោធិ៍សែនជ័យផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media