កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប​ បានចុះធ្វេីរដ្ឋបាលដោយឃាត់​ខ្លួន​ជនជាតិចិនចំនួន​ ១០នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅមិនសមស្រប

 សង្គម
 ២៦ ឧសភា ២០២៦
 28
យោង​អនុក្រឹត្យ​លេខ០៣​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប​ បានចុះធ្វេីរដ្ឋបាលដោយឃាត់​ខ្លួន​ជនជាតិចិនចំនួន​ ១០នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅមិនសមស្រប​នីតិវិធី​ដែលបាន​កំណត់​។  សូមក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលមានទីតាំង​ជួលស្នាក់នៅផ្ទះ ត្រូវ​សហការ​ និង​រាយការណ៍មកអាជ្ញារធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង Scam Online ។  ប្រសិន​បើ​សមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងមានពាក់ព័ន្ធនឹង Scam Online នោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដោយ​គ្មាន​ការ​លេីកលែង​ជាដាច់ខាត​ និងពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងជនបរទេសម្នាក់ៗ ៕

អត្ថបទដោយ៖ WIN WIN News Media