សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនបី

 សង្គម
 ២៣ សីហា ២០២៤
 71

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមប្រជុំពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលជាច្រើនរូប បានសម្រេចអនុម័តជាផ្លូវការ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយឱ្យបន្តនីតិវិធី ក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យ សេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន និងអាចប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ ។

ក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់រួមមានដូចខាងក្រោម៖

១).ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។

២).ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់។

៣). ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ៕

https://t.me/TheAKP

អត្ថបទដោយ៖ WIN WIN News Media