លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
លើសពីតម្លៃសេដ្ឋកិច្ច គម្រោងនេះក៏ជានិមិត្តរូបនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំនិតផ្តួចផ្តេីមខ្សែក្រវាត់និងផ្លូវ និង រួមគ្នា កសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុងយុគសម័យថ្មី។ វាបង្ហាញឱ្យឃើញថា ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមិទ្ធផលជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនកម្ពុជា។
តាមរយៈ គម្រោងនេះ លោកបណ្ឌិតជឿជាក់ថា គម្រោងនេះ គឺជាសក្ខីភាពថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសហគមន៍ដែលមានអនាគតរួម ដើម្បីនាំមកនូវវិបុលភាព និងសុខុមាលភាពជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)» ដែលជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លាពីរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទាំងប្រទេស៕ អត្ថបទដោយ៖ WIN WIN News Media