ឯកឧត្តម ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃ យ.គ.ក អញ្ជើញចូលរួមវេទិកា(ពិភាក្សាជាមួយយុវជនខេត្តកំពត)

 សង្គម
 4 ថ្ងៃមុន
 43
ខេត្តកំពត ព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល  និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃ យ.គ.ក អញ្ជើញចូលរួមវេទិកា(ពិភាក្សាជាមួយយុវជនខេត្តកំពត)ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនខេត្តកំពត, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែនចំណុះ នៃគណៈកម្មាធិការគណបក្សខេត្តកំពតសរុបចំនួន ៩១២នាក់។ វេទិកានេះ មានគោលបំណងក្តាប់បាននូវសតិអារម្មណ៍របស់យុវជន ដែលមានទុក្ខកង្វល់, ក្តីចម្ងល់ និងសំណូមពរនានា តាមរយៈការបញ្ចេញមតិយោបល់ សំណួរ ឬសំណូមពរ ជាពិសេសការបន្តកសាងនូវជំនឿទុកចិត្តចំពោះការខិតខំដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា។  

អត្ថបទដោយ៖ WIN WIN News Media