ចៅសង្កាត់​អូរឫស្សី​៣​ បន្តចុះត្រួតពិនិត្យការងារអភិវឌ្ឍក្នុងមូលដ្ឋានសង្កាត់​

 សង្គម
 ២៤ សីហា ២០២៤
 98

នាព្រឹកថ្ងៃ២៤​ ខែសីហា​ ឆ្នាំ២០២៤​  លោក​ សៅ​ ដារុំ​ ចៅសង្កាត់​អូរឫស្សី​ទី៣​ បានដឹកនាំកិច្ចប្រជុំជាមួយ​ប្រធាន​គណបក្ស​ភូមិទាំង៦​ ដេីម្បី​ពិភាក្សា​ការងារ​មួយចំនួន​ក្នុង​មូល​ដ្ឋាន​សង្កាត់​អូរឫស្សី​ទី៣​ ភូមិ​ ឃុំ​ មាន​សុខ​សុវត្ថិភាព​។ 

បន្ទាប់ពីបានប្រជុំត្រួតពិនិត្យ និងដាក់ផែនការការងារជូនលោក​-លោកស្រីប្រធានសាខាបក្សភូមិទាំង៦រួចមក​ លោក​ សៅ​ ដារុំ​ ចៅ​សង្កាត់​អូរឫស្សី​ទី៣​ រួមនឹងមន្ត្រីសង្កាត់-ភូមិ​ បានបន្តចុះត្រួតពិនិត្យការងារអភិវឌ្ឍក្នុងមូលដ្ឋានសង្កាត់​ និងបានសម្របសម្រួលការងារបច្ចេកទេសជាមួយក្រុមហ៊ុនម៉ៅការ៕

អត្ថបទដោយ៖ WIN WIN News Media