សមត្ថកិច្ចរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ០៦នាក់ ដកហូតគ្រឿងញៀនបានជាង ៤០០គីឡូក្រាម

 សង្គម
 ២៦ សីហា ២០២៤
 75

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ០៦នាក់ យកមកបង្ហាញមុខជាសាធារណៈ  ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ធ្វើការដកហូតថ្នាំញៀនបានជាង ៤០០គីឡូក្រាម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយប្រតិបត្តិការនេះ គឺមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ៕

អត្ថបទដោយ៖ WIN WIN News Media