សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបរិច្ចាគថវិកា ចំនួន ២០០លានរៀល សម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមបរិច្ចាគថវិកា ចំនួន ២០០លានរៀល ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។






បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសចូលរួមអោយបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់កម្ពុជា៕


អត្ថបទដោយ៖ WIN WIN News Media