ចាប់ខ្លួនជនបរទេស ១៦នាក់ ករណីលួចឆ្លងដែនខុសច្បាប់ នៅខេត្តព្រះវិហារ
ព្រះវិហារ៖ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាន ឃាត់ខ្លួនជនជាតិបរទេស២ករណី ស្មើនឹង ១៦នាក់ ជាបន្តបន្ទាប់ ខណៈច្រើនករណីទៀតបានរត់រួចខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនដោយខុសច្បាប់ ចេញពីស្រុកមឿងសែន ខេត្តចំប៉ាក់ ប្រទេសឡាវ ចូលតាមច្រក់ កំពង់ស្រឡៅ។

ការឃាត់ខ្លួនជនបរទេសនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕


ប្រភព CNC
អត្ថបទដោយ៖ WIN WIN News Media