ឯកឧត្តម វ៉ាត់ ចំរើន និង អគ្គកុងសុលស្ថានទូតចិន អញ្ជើញចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា
នាព្រឹកថ្ងៃទី២៩ ខែសីហានេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញជាអធិបតីភាពចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា ចិនជាមួយលោកជំទាវ ZHONG JIE អគ្គកុងសុលស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្រៅពីបានរួមចំណែកផ្ដល់នូវជំនួយជាហេដ្ឋារចនាសម្ព័ន្ធនានា រដ្ឋាភិបាលចិនបានព្រមព្រៀងទទួលអត្តពលិកកម្ពុជាជាច្រើនប្រភេទកីឡាទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣ និងព្រឹត្តិការណ៍កីឡាអាស៊ី ផ្សេងៗ នាពេលកន្លងមក។


ឯកឧត្ដម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា លោកជំទាវ Zhong Jie អគ្គកុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញពីគម្រោងបន្តទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់សម្រាប់ឆ្នាំ២០២៩៕


អត្ថបទដោយ៖ WIN WIN News Media