ព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ  យើងបានឯកភាពគ្នា និងបានបោះបង្គោលព្រំដែនរួចរាល់ ចំនួន ២០៤៧បង្គោល ស្មើនឹង ៨៤ភាគរយ

 សង្គម
 ០១ កញ្ញា ២០២៤
 76

រាជរដ្ឋាភិបាល​​ បានបញ្ជាក់ជូន​បងប្អូនជ្រាបថា​ នៅលេីព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ  យើងបានឯកភាពគ្នា និងបានបោះបង្គោលព្រំដែនរួចរាល់ ចំនួន ២០៤៧បង្គោល ស្មើនឹង ៨៤ភាគរយ។  ក្នុងនោះមាន​ ប្រភេទបង្គោលព្រំដែនមានចំនួន​ ៣ប្រភេទសំខាន់ៗ មានដូចជា៖

១. បង្គោលមេ 

២. បង្គោលបំពេញបន្ថែម 

៣. បង្គោលតម្រុយព្រំដែន

គួរបញ្ជាក់ថា​ និយាមការដែលបានកំណត់រួចរាល់រវាងភាគីកម្ពុជា និងវៀតណាម មានជាង ៣០០០និយាមការ នៅលើព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ។ 

កិច្ចការបោះបង្គោលព្រំដែន គឺយើងមិនអាចប្រើប្រាស់ផែនទី Google Map នោះទេ ហើយច្បាប់អន្តរជាតិ បានកំណត់ជាដាច់ខាត គឺត្រូវតែយកផែនទីមូលដ្ឋានដែលបន្សល់ទុកពីក្រុមភូមិសាស្ត្រឥណ្ឌូចិន-បារាំង​ រហូតមកបច្ចុប្បន្ននេះ៕

អត្ថបទដោយ៖ WIN WIN News Media