ក្រសួងការពារជាតិ៖ អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ

 សង្គម
 ០១ កញ្ញា ២០២៤
 110

នារសៀលថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២៤​ ក្រសួង​ការពារជាតិ៖ អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

ការណែនាំជាថ្មីនេះ គឺអាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ ឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។

ក្រសួងការពារជាតិ ក៏បានព្រមានផងដែរថា ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។

អត្ថបទដោយ៖ WIN WIN News Media