កម្ពុជា និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរង្វង់ទឹកប្រាក់ ២លានដុល្លារ
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ញើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ៨ គ្របដណ្តប់លើផ្នែក ទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការ មេគង្គ- ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់៕


អត្ថបទដោយ៖ WIN WIN News Media