សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនជនរួមជាតិ ចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទោះជា ១០០រៀល ២០០រៀលក្តី នេះទឹកចិត្តដើម្បីភ្ជាប់និស្ស័យ
នាព្រឹកថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “សូមបងប្អូនជនរួមជាតិ បន្តចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បើទោះជា ១០០រៀលក្តី ២០០រៀលក្តី ដែលនេះទឹកចិត្តដើម្បីភ្ជាប់និស្ស័យ។ អ្នកខ្លះចោទថារាជរដ្ឋាភិបាលអត់លុយ ទើបបង្កើតមូលនិធិ តាមពិតរាជរដ្ឋាភិបាលមិនខ្វះថវិកានោះទេ ហើយយើងបានកសាងផ្លូវក្រវាត់ព្រំដែននេះ បាន៥០%ភាគរយរួចហើយៗនឹងបន្ត៥០%ទៀត” ថ្លែងក្នុងពិធី “ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា”។



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា “មកទល់ថ្ងៃនេះ មានបងប្អូនជនរួមជាតិយើងចូលរួមមូលនិធិនេះ បានជិត៤០ម៉ឺននាក់ហើយ ហើយរាជរដ្ឋាភិបាលនឹងជូនលិខិតថ្លែងអំណរគុណឱ្យបានគ្រប់ៗគ្នា បើទោះជា១០០រៀល ព្រោះនេះជាទឹកចិត្តស្នេហាជាតិដ៏ធំធេងរបស់ជនរួមជាតិយើង”៕








អត្ថបទដោយ៖ WIN WIN News Media