កម្ពុជា នឹងរៀបចំប្រារព្វពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃ១៤-១៥-១៦ ខែវិច្ឆិកានេះ

 សង្គម
 ០៩ កញ្ញា ២០២៤
 126

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្នុងនោះផងដែល កម្ពុជា នឹងរៀបចំប្រារព្វពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ ដើម្បីអបអរពិធីបុណ្យប្រពៃណជាតយើង ព្រមទាំងមានបណ្តែតប្រទីប អុជកាំជ្រួច ការប្រគុំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈចំនួន៣ថ្ងៃផងដែរ។

គួរបញ្ជាក់ថា សម្រាប់ពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏មានការរៀបចំប្រទីបដែលមានការចូលរួមពីស្ថាប័នរដ្ឋ និង ឯកជន សរុបចំនួន ៣២ស្ថាប័នចូលរួម ក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ៕

អត្ថបទដោយ៖ WIN WIN News Media