សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ក្នុងភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » នៅសាធារណរដ្ឋកូរ៉េខាងត្បូង
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ក្នុងភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រជាជនខ្មែរ ដែលមានមេដឹកនាំល្អ ជាស្ថាបនិកកម្ពុជាដ៏ក្លាហាន តែមួយគត់ដែលដឹកនាំប្រទេសឱ្យរួចផុតពីភ្លើងសង្គ្រាម និងមានការអភិវឌ្ឍន៍ ភាពរីកចម្រើនដល់ថ្ងៃបច្ចុប្បន្ន៕






អត្ថបទដោយ៖ WIN WIN News Media