សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួម «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួម «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» ក្រោមមូលបទ "មាគ៌ាឆ្ពោះទៅរកសហត្ថិភាព" និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស "ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព" ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។





អត្ថបទដោយ៖ WIN WIN News Media