កិច្ចប្រជុំត្រួតពិនិត្យការងាររបស់ គណ:បញ្ជាការឯកភារដ្ឋបាលស្រុក និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទានប្រពៃណីជាតិ

 សង្គម
 4 ថ្ងៃមុន
 116

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ លោក ហន ពិសិដ្ឋ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកគងពិសី បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ និងទិសដៅការងារបន្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន នៅរដូវកាលខាងមុខនេះ ជាមួយលោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក អធិការ អធិការរង មេបញ្ជាការ មេបញ្ជាការរង កម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាពចំណុះ និងជំនាញជុំវិញស្រុក លោកមេឃុំ និងមេប៉ុស្តិ៍នគរបាលទាំង១៣ , នៅសាលប្រជុំសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

អត្ថបទដោយ៖ WIN WIN News Media