ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតី កម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ
ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី កម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ ដែលត្រូវការជួយសង្រ្គោះ និងការបង្កាត់ពូជដំរីនៅខេត្តរតនគិរី ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន ព្រមទាំងសប្បុរសជនចូលរួមប្រមាណ ៤០០នាក់។










អត្ថបទដោយ៖ WIN WIN News Media