លោកជំទាវ ចម និម្មល ចេញលិខិតផ្ទេរសិទ្ធិជូនឯកឧត្ដម កឹម ស៊ីថន ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា

 សង្គម
 3 ថ្ងៃមុន
 97

នារសៀលថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួង ពាណិជ្ជកម្ម បានចេញលិខិតផ្ទេរសិទ្ធិរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនឯកឧត្ដម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ជារដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្មក្នុងរយៈពេលអវត្តមានរបស់លោកជំទាវ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ ពីថ្ងៃចេញ សេចក្តី ប្រកាសខាងលេីនេះ។

អត្ថបទដោយ៖ WIN WIN News Media