នាយករដ្ឋមន្ត្រីថៃ​ បញ្ជាឱ្យភ្នាក់ងារនានាបង្កើនវិធានការសង្គ្រោះដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តដែលរងគ្រោះ

 អន្តរជាតិ
 1 ថ្ងៃមុន
 91

នាយករដ្ឋមន្ត្រីថៃ​ លោក​ជំទាវ​ Paetongtarn Shinawatra បានបញ្ជាឱ្យភ្នាក់ងារនានាបង្កើនវិធានការសង្គ្រោះដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង ជាពិសេសខេត្ត Chiang Rai ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ភ្លាមៗបន្ទាប់ពីបានលើកឡើង​ ស្តីពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលថៃ​ នៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍កន្លងមក​ លោកជំទាវ​Paetongtarn នាយក​រដ្ឋមន្ត្រី​ថៃ​ បានកោះហៅកិច្ចប្រជុំបន្ទាន់មួយរបស់គណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីវិធានការផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅភាគខាងជើង។

ប្រភព៖​ Bangkok Post

អត្ថបទដោយ៖ WIN WIN News Media