ក្លិប​អ្នកកាសែត​ និងអង្គការ​ខាត់ណា​ បានរៀបចំកម្មវិធី​ «វេទិកា​ពិភាក្សា​តុមូល​ ស្តីពី​លេីកកម្ពស់ការយល់ដឹងអំពី​ជំងឺរបេង​ និងជំរុញការចូលរួម​របស់អ្នក​សារព័ត៌មាន​»

 សង្គម
 2 ថ្ងៃមុន
 178

នាព្រឹកថ្ងៃទី​១៦​ ខែកញ​ា​ ឆ្នាំ២០២៤​ ក្លិប​អ្នកកាសែត​ និងអង្គការ​ខាត់ណា​ បានរៀបចំកម្មវិធី​ «វេទិកា​ពិភាក្សា​តុមូល​ ស្តីពី​លេីកកម្ពស់ការយល់ដឹងអំពី​ជំងឺរបេង​ និងជំរុញការចូលរួម​របស់អ្នក​សារព័ត៌មាន​» ដែល​ប្រព្រឹត្ត​ទ​ៅ​ដែលមាន​វត្ត​មាន​ពី​សំណាក់​អ្នក​សម្របសម្រួល​ លោក ឈឿន ឈុនណា មន្រ្តីទទួលបន្ទុកភាពជាដៃគូពហុវិស័យ (អង្គការ ខាណា)​ លោកវេជ្ជបណ្ឌិត នូ ចាន់លី​ ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ( CENAT) និង​លោក​ ពុយ​ គា​ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ នៅ​សណ្ឋាគារ​លូវ៉ៃ​ រាជធានីភ្នំពេញ​។ 

នាឱកាសនេះ​ លោក​វេជ្ជបណ្ឌិត​ នូ​ ចាន់លី​ បានបញ្ជាក់​ពី​បញ្ហា​មួយចំនួន​ទាក់ទង​នឹងជំងឺបេង​ ដោយប្រទេសកម្ពុជា​ បានកាត់​បន្ថយ​អត្រា​អ្នក​កេីត​ជំងឺរបេង​ បានចំនួន​៨០%​ ចំពោះ​ការ​ស្លាប់​នៅសល់ត្រឹមសូន្យភាគរយ។   ក្នុងនោះ​ លោក​វេជ្ជបណ្ឌិត​  បាន​បញ្ជាក់​បន្ថែមថា​ ការ​បញ្ចប់​ជំងឺរបេង​ គឺត្រូវសម្រេច​ឱ្យបាន​នៅ​ចុងឆ្នាំ២០៣០​ ដោយគិតត្រឹមថ្ងៃនេះ​ គឺនូវសល់រយ:ពេល​ ៦ឆ្នាំទៀត​ ក្នុងការបញ្ចប់​ការឆ្លង​ និងគ្មាន​អ្នកស្លាប់។ 

បន្ថែមពី​នេះ​ លោក​វេជ្ជបណ្ឌិត​ នូ​ ចាន់លី​ បានបញ្ជាក់ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ក្នុងអំឡុងឆ្នាំ២០២២​ ទូទាំង​សាកលលោក​ អ្នកកេីត​ជំងឺ​របេងថ្មី​ មានចំនួន​ប្រមាណ​ ១០លាន​ ៣សែននាក់។ ក្នុង​នោះ​បានស្វែងរកឃេីញករណីអ្នក​កេីត​ជំងឺរបេងថ្មី​ ដែលបាន​បញ្ជូនទៅ​អង្គការ​សុខភាព​ពិភពលោក​  មានចំនួន​ ៧លាន​ ៥សែនករណី​តែប៉ុណ្ណោះ។​ ចំពោះ​ករណី​ស្លាប់​ដោយសារ​ជំងឺ​របេងក្នុងឆ្នាំ២០២២​ មានចំនួន​ ១លាន​ ៣សែននាក់ប៉ុណ្ណោះ៕

អត្ថបទដោយ៖ WIN WIN News Media