សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោកនាដកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋ ការខូចខាតខូចខាតនូវទ្រព្យសម្បត្តិ ដោយសារព្យុះទីហ្វុង យ៉ាជី
នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូន លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នូវសោកនាដកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ការខូចខាតបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កដោយភ្លៀង ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី នៅភាគខាងជើង និងឦសាននៃប្រទេសថៃ។





អត្ថបទដោយ៖ WIN WIN News Media