ចំនួនអ្នកស្លាប់កំពុងកើនឡើងនៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល ដោយសារជំនន់ទឹកភ្លៀង បង្កឡើងដោយព្យុះទីហ្វុង

 អន្តរជាតិ
 ១៧ កញ្ញា ២០២៤
 112

ចំនួនអ្នកស្លាប់កំពុងកើនឡើង នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបណ្តាលឱ្យមានទឹកជំនន់ជន់លិច និងបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើនចេញពីតំបន់គ្រោះថ្នាក់ធម្មជាតិនេះ។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅតំបន់ទ្វីបអឺរ៉ុបកណ្តាល បានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ រួមទាំងប្រទេសអូទ្រីស សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី។ ស្លូវ៉ាគី និងហុងគ្រី អាចនឹងកើតឡើងជាបន្តបន្ទាប់ ដោយសារប្រព័ន្ធសម្ពាធទាបពីភាគខាងជើងប្រទេសអ៊ីតាលី ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ។

ទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់​នៅ​រ៉ូ​ម៉ា​នី និង​ម្នាក់​នៅ​អូទ្រីស និង​ប៉ូឡូញ​។ ប៉ូលិស​បាន​និយាយ​ថា នៅ​សាធារណរដ្ឋ​ឆេក មនុស្ស​បួន​នាក់​ដែល​ត្រូវ​បានគួចយកទៅ​បាត់ ខណៈមន្ត្រីអាជ្ញាធរកំពុងបន្តស្វែងរក៕

អត្ថបទដោយ៖ WIN WIN News Media