ករណីទឹកហូរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បង្កដោយឥទ្ធិពលព្យុះទី១៤ ឈ្មោះ ពូលឡាសាន ដែលធ្វើដំណើរឆ្លងកាត់កម្ពុជា
ខេត្តព្រះសីហនុ ៖ យោយតាមការបញ្ជាក់របស់ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ និងព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំងនៅតំបន់នោះផផងដែរ ។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ ប៉ុន្តែសូមប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន។


គួរបញ្ជាក់ថា ៖ ឥទ្ធិពលព្យុះទី១៤ ឈ្មោះ ពូលឡាសាន បានបន្តធ្វើដំណើរឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា បង្កឱ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ៕


អត្ថបទដោយ៖ WIN WIN News Media