ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ជិតដល់កម្រិតប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ន

 សង្គម
 20 ម៉ោងមុន
 105

ទឹកទន្លេមេគង្គ  នៅខេត្តស្ទឹងត្រែង មានកម្ពស់៩.៥៥ម ហើយនៅថ្ងៃទី១៨កញ្ញានេះ បានន័យថា ជិតដល់កម្រិតប្រកាសអាសន្ន ឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ ម   កត្តានេះតម្រូវឱ្យប្រជាកសិករគិតគូរពីការងារប្រមូលផលដំណាំកសិកម្ម នៅតាមជួរមាត់ទន្លេ   និងលើកកម្ពស់ការប្រុងប្រយ័ត្នការ ការពារផ្នែកសុវត្ថិភាពផង។

 លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានបញ្ជាក់ថា៖ទឹកទន្លេមេគង្គមិនអាចឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃទី១៨កញ្ញាឆ្នាំ២០២៤នេះ ដូច នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងរស់នៅតាមជួរដងទន្លេ មេគង្គ សេសាន សេកុង ស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ។

លោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត បានបន្ថែមថា៖ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣  ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង   ចំណែកនៅប្រទេសឡាវ-រៀតណាម ក៏មានទឺកឡើងខ្លាំងដែរ  ទើបឥទ្ធិពលនៃលំហូរទឹកមកដល់ប្រទេសកម្ពុជាយើងបែបនេះ ៕

អត្ថបទដោយ៖ WIN WIN News Media