មនុស្ស ៣០នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះចំនួនពីរ ព្យុះស៊ីក្លូនត្រូពិចចំនួនពីរ គឺព្យុះហ្វឺឌី និងព្យុះហ្គែន័រ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរហ្វីលីពីន បាននិយាយបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធអស់ចំនួន ៩៣០ខ្នង ដោយសារតែឥទ្ធិពលរួមនៃខ្យល់មូសុងនិរតី និងព្យុះស៊ីក្លូនត្រូពិចចំនួនពីរ គឺព្យុះហ្វឺឌី (Ferdie) និងព្យុះហ្គែន័រ (Gener)។




ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ថា មានមនុស្សចំនួន ២០នាក់បានស្លាប់នៅក្នុងតំបន់ចំនួន៥។ ចាប់តាំងពីសប្តាហ៍មុនមក តំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដែលរួមមានទាំងខេត្តប៉ាឡាវ៉ាន់ផងនោះ បានបន្តជួបប្រទះនឹងគ្រោះទឹកជំនន់ដោយសារអាកាសធាតុអាក្រក់។





អត្ថបទដោយ៖ WIN WIN News Media