កងកម្លាំងនៃក្រសួងការពារជាតិ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ តាមតំបន់មួយចំនួន
យោងតាមបទបញ្ជាណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្លាមៗនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈកងកម្លាំង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំ ឆ្លើយតបគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សានេះ។





ថ្លែងនៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ នេះជាលើកទី២ ដែលក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប ការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានប្រជុំ ដើម្បីត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។





អត្ថបទដោយ៖ WIN WIN News Media