លោកជំទាវ ចម និម្មល អនុញ្ញាតជូន ប្រធានតំណាងលេខាធិការដ្ឋាន AMEICC ចូលជួបពិភាក្សាការងារ

 សង្គម
 ២០ កញ្ញា ២០២៤
 75

វៀងច័ន្ទន៍៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក Ryosuke Fujioka ប្រធានតំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (AMEICC) និងសហការី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

គួរបញ្ជាក់ថា លោកជំទាវ ចម និម្មល ក៏បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសកាណាដា ដេីម្បី ពង្រឹង កិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

អត្ថបទដោយ៖ WIN WIN News Media