ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ

 សង្គម
 ២០ កញ្ញា ២០២៤
 86

(ភ្នំពេញ): នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។




អត្ថបទដោយ៖ WIN WIN News Media