សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនប្រធានរដ្ឋសភាឡាវ និងវៀតណាម ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូន ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ដើម្បីជម្រាបជូនពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបញ្ចប់ការចូលរួមតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូច្នេះហើយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ សូមឯកឧត្ដមទទួលជ្រាប។





អត្ថបទដោយ៖ WIN WIN News Media