លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ បានបើកសិក្ខាសាលាស្ដីពី«ការសង្គ្រោះផ្លូវចិត្តបឋម»

 សង្គម
 ២៤ កញ្ញា ២០២៤
 205

ព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ បានបើកសិក្ខាសាលាស្ដីពី«ការសង្គ្រោះផ្លូវចិត្តបឋម» ដោយមានសមាសភាពចូលរួមចំនួនប្រមាណ២៥នាក់​ នៅទីស្ដីការក្រសួងស.អ.យ.។

គួរបញ្ជាក់ថា​ គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ នៅតាមអង្គភាពក្រោមឱវាទក្រសួង ស.អ.យ. ដែលកំពុងផ្ដល់សេវាដោយផ្ទាល់ និងដោយប្រយោលដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អំពីការសង្គ្រោះផ្លូវចិត្តបឋម ព្រោះវាពិតជាមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាគួរយល់ដឹង និងចេះប្រើប្រាស់ជំនាញមូលដ្ឋានក្នុងការជួយអ្នកដែលកំពុងរងគ្រោះ ក្រោយពេលយរងគ្រោះ ឬងាយរងគ្រោះពីការប៉ះទង្គិចផ្លូវចិត្ត៕

អត្ថបទដោយ៖ WIN WIN News Media