អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លើកទី៧៦ – រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌
យើងខ្ញុំមានកិត្តិយស និងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការគោរពអញ្ជើញ សម្ដេច ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមក្នុងការរត់ពាក់កណ្ដាលម៉ារ៉ាតុងនាពេលខាងមុខនេះ ដែលព្រឹត្តិការណ៍ដ៏ពិសេសនេះធ្វើឡើងដើម្បីរៃអង្គាសថវិកាសម្រាប់អ្នកដែលត្រូវការជំនួយ។ ប្រាក់ចំណូលទាំងអស់នឹងគាំទ្រដល់បុព្វហេតុសំខាន់ៗចំនួនបី រួមមាន៖ អង្គការកុមារកំព្រា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។ ការចូលរួមរបស់អ្នកមិនត្រឹមតែអាចសាកល្បងនឹងការតស៊ូរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ពន្លឺដល់ជីវិតរបស់កុមារ មនុស្សចាស់ និងអ្នកជំងឺដែលត្រូវការការថែទាំវេជ្ជសាស្រ្តផងដែរ។ រួមគ្នា យើងអាចបង្កើតក្ដីសង្ឃឹមដោយការផ្តល់នូវការគាំទ្រ និងការយកចិត្តទុកដាក់ដល់ពួកគាត់។ ចុះឈ្មោះថ្ងៃនេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយជួយយើងខ្ញុំចែករំលែកក្តីសង្ឃឹម និងក្តីមេត្តាដល់អ្នកដែលត្រូវការបំផុត។

កាលបរិច្ឆេទនៃព្រឹត្តិការណ៍៖ ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤
ប្រភេទនៃជម្រើស៖ ៣គម / ៥គម / ១០គម / ២១គម
ទីកន្លែង៖ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
អ្នករៀបចំ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។


អត្ថបទដោយ៖ WIN WIN News Media