ឯកឧត្តម ជា សុមេធី អញ្ជេីញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លើ កទី១២ និងអន្តរជាតិ លើកទី៦៧ ឆ្នាំ២០២៤
ភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជេីញជាអធិបតីពីធីអបអរសាទរ ទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លេីកទី១២ និងអន្តរជាតិ លេីកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ "ប្រេីប្រាស់ភាសាសញ្ញានៅក្នុងសង្គមដេីម្បីជនមានពិការភាពគ-ថ្លង់ ទទួលបានសិទ្ធិ" ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គការដៃគូ និងបងប្អូនជាជនមានពិការភាពជាច្រេីនរូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។










អត្ថបទដោយ៖ WIN WIN News Media