សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម

 សង្គម
 ២៩ កញ្ញា ២០២៤
 75

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ភរិយាដ៏ឧត្តុង្គឧត្តមរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​​ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​​ និងពុទ្ធបរិស័ទជាច្រើននាក់​ អញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងចូលរួមពិធីសូត្រមន្តក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម​ ដែលស្ថិតនៅសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ៕ 

អត្ថបទដោយ៖ WIN WIN News Media