លោក​ ចាន់​ បណ្ឌិត​ អភិបាល​រងខណ្ឌទួលគោក​ នៅមណ្ឌលបឋមសិក្សាសន្ធរម៉ុក មានភាពរលូន មិនមានបញ្ហាប្រឈមអ្វីកើតឡើងនោះឡើយ

 សង្គម
 ០៨ តុលា ២០២៤
 143

រយៈពេលពេញ១ថ្ងៃ នាការប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១​ លោក​ ចាន់​ បណ្ឌិត​ អភិបាល​រងខណ្ឌទួលគោក​ បានបញ្ជាក់ប្រាប់​សារព័ត៌មាន​ ឈ្នះ​ ឈ្នះ​ បែបនេះថា​ នៅមណ្ឌលបឋមសិក្សាសន្ធរម៉ុក ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺមានភាពរលូន មិនមានបញ្ហាប្រឈមអ្វីកើតឡើងនោះឡើយ ។ ចំណែកឯបេក្ខជនប្រឡង​ មួយចំនួនធំក៏មានភាពជឿជាក់លើការប្រឡងរបស់ខ្លួន​ សម្រាប់ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២៤ ផងដែរ។

លោក​ ជា​ ពិសី​ អភិបាល​ខណ្ឌទួគោក​ ជំនួសដោយលោក​ ចាន់​ បណ្ឌិត​ អភិបាល​រងខណ្ឌទួលគោក​ បានផ្ញេី​ពាក្យពេចន៍​ដល់ក្មួយៗ​ ជូនពរក្មួយៗប្រលងជាប់គ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរនាពេលអនាគត៕

អត្ថបទដោយ៖ WIN WIN News Media