បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះពិនិត្យផ្ទៀងផ្ទាត់ ចុះ អក្សរសម្ងាត់ និងកាត់ក្បាល សន្លឹកកិច្ចការបេក្ខជន ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ(មុខវិជ្ជា អក្សរសាស្ត្រខ្មែរ)

 សង្គម
 7 ថ្ងៃមុន
 93

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបានចុះពិនិត្យការចុះអក្សរ សម្ងាត់ និងកាត់ក្បាលសន្លឹក កិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ(មុខវិជ្ជា អក្សរសាស្ត្រខ្មែរ)
ដោយក្នុងនោះមាន ឯកឧត្តម បណ្ឌិត ចាន់ សុភា គណៈមេប្រយោគទូទាំងប្រទេស មណ្ឌលកំណែវិទ្យាល័យ ព្រះស៊ីសុវត្ថិ លោក ព្រីង មរកត ប្រធានមណ្ឌលកំណែ លោកជំទាវវេជ្ជបណ្ឌិត ម៉ា សូយិនដា ឧបការី និងជាប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលកំណែកំពុង មានភាពមមាញឹកក្នុងការ រាប់ ពិនិត្យ ផ្ទៀងផ្ទាត់ចុះ អក្សរសម្ងាត់ និងកាត់ក្បាល សន្លឹកកិច្ចការបេក្ខជនដើម្បី ត្រៀមរៀបចំដំណើរ ការកំណែ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទដោយ៖ WIN WIN News Media