កម្ពុជា នឹងធ្វេីជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers ដោយស្ថិតក្នុងពូល B
ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B ដែលប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ នឹងត្រូវរៀបចំធ្វើនៅកីឡដ្ឋានចំនួន២ ដែលការប្រកួតថ្ងៃទី១៩ ២១ និង ២៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) និងការប្រកួតថ្ងៃទី២៥ និង ២៧ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។


សំបុត្រចូលរួមទស្សនា នឹងមានដាក់លក់សំបុត្រឆាប់ៗនេះ! សូមអរគុណ។



អត្ថបទដោយ៖ WIN WIN News Media