ប្រធានាធិបតី​អាមេរិក​ Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់​ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា

 អន្តរជាតិ
 17 ម៉ោងមុន
 93

លោក Joe Biden ប្រធានាធិបតីអាមេរិកបានចេញដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាអំពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ជាមួយមេដឹកនាំអាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈដែលទីក្រុងគៀវ ជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ជម្លោះដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ក៏ត្រូវបានគេរំពឹងដែរថា នឹងក្លាយជាបញ្ហាចម្បងនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សារវាងមេដឹកនាំទាំងនោះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាកំពុងត្រូវជាប់គាំង។ កាលពីសប្តាហ៍មុនលោក Biden គ្រោងនឹងកោះប្រជុំប្រទេសអ្នកគាំទ្រយោធារបស់អ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែត្រូវបានលុបចោលព្រោះត្រូវដោះស្រាយការរងគ្រោះ និងផលប៉ះពាល់ដោយសារព្យុះ Milton។ គួរបញ្ចាក់ថា លោក បៃដិន បានទៅដល់ទីក្រុងប៊ែរឡាំង តាំងពីល្ងាចថ្ងៃទី១៧ តុលា ហើយជួបពិភាក្សាទ្វេភាគីនៅព្រឹកថ្ងៃទី១៨នេះ ជាមួយប្រធានាធិបតី និងអធិការបតីអាល្លឺម៉ង់ មុនពេលមានកិច្ចប្រជុំដែលបានគ្រោងទុកជាមួយក្រុមប្រទេសតំបន់អឺរ៉ុប នាពេលរសៀល៕

អត្ថបទដោយ៖ WIN WIN News Media