លោក ឡុង រតនា ប្រធានមូលនិធិ នឹងបន្តជួយបងប្អូនខ្វះខាតបន្ថែមទៀត ប្រសិនមានបងប្អូនជួយគាំទ្រ

 សង្គម
 ២៥ តុលា ២០២៤
 220

លោក ឡុង រតនា ប្រធានមូលនិធិ បានយកអំណោយចែកជូនបងប្អូនជួបការខ្វះខាត ពិការភាព ទីទាល់ក្រ នៅតំបន់ចំនួន៣ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បងប្រុសស្នាក់នៅក្នុងវត្តសំពៅមាស និងបងប្រុសពិការភាព ដោយសារឆក់ខ្សែភ្លើងត្រូវកាត់ដៃទាំងសងខាងចេញ ដើម្បីការពារអាយុជីវិត នៅក្នុងពេទ្យរុស្ស៊ី ដែលជាទឹកប្រាក់ប្រមូលបានពីបងប្អូនសប្បុរសជន ដែលបានឧបត្ថម្ភតាមរយៈលោកប្រធាន សរុបបានចំនួន ២លាន ៥សែនរៀល ដោយក្នុងម្នាក់ទទួលបាន ៨សែនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

នេះបានបង្ហាញពីទឹករបស់បងប្អូន ក្នុងការជួយបងប្អូនក្នុងគ្រាលំបាក ពិសេសពេលដែលគាត់កំពុងជួបការលំបាក ខ្មែរជូយខ្មែរនេះ។ លោក ឡុង រតនា បានបញ្ជាក់ថា លោកនឹងបន្តជួយបងប្អូនខ្វះខាតបន្ថែមទៀត ប្រសិនមានបងប្អូនជួយគាំទ្រ ហើយក៏សូមថ្លែងអំណរគុណចំពោះបងប្អូនសប្បុរសជនដែលតែងតែគាំទ្រ និងជួយបរិច្ចាគថវិកាសម្រាប់ជួយបងប្អូនដែលកំពុងជួបការលំបាក៕

អត្ថបទដោយ៖ WIN WIN News Media