សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

 សង្គម
 ២៦ តុលា ២០២៤
 84

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ សមាជិកសភា និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ត្រូវជាឪពុកបង្កើតរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។

អត្ថបទដោយ៖ WIN WIN News Media