ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ និងលោកជំទាវ​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តួចផ្តើមរៀបចំធ្វើបុណ្យកឋិនទានសាមគ្គី

 សង្គម
 ២៦ តុលា ២០២៤
 89

រសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍  ថេត​ អគ្គស្នងការនគរបាលជាតិ​ និងលោកជំទាវ​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តួចផ្តើមរៀបចំធ្វើបុណ្យកឋិនទានសាមគ្គី ដែលពិធីសូត្រមន្តធ្វើនៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីបុណ្យកឋិនទានសាមគ្គីនេះ នឹងដង្ហែទៅកាន់វត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ស្ថិតនៅភូមិកញ្ជ្រៀច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

អត្ថបទដោយ៖ WIN WIN News Media